ហួសចិត្ត​ ! ត្រឹមឪឡឹក​ ៤ផ្លែ​ ប្រែទៅជាពាក្យបណ្ដឹង​ ដោយ​សារតែបុរ​សម្នាក់បានប្រេីហឹង្សាវាយទៅលេី​សមត្ថកិច្ច

កំពង់ស្ពឺ​៖​ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង​២១និង​០០​នាទី បុរសម្នាក់មានឈ្មោះ​ ស្រី គាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃរំដែល ឃុំភក្តី ស្រុកបសេដ្ឋ​ មមុខរបររត់រឺម៉ក​ បានកេីតជំលោះពាក្យ​សម្ដីជាមួយឈ្មោះ​ គឹម ជឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃប្ញស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច លក់​ដូរចាប់ហួយ​ បានបំផ្លាញផ្លែឪឡឹកអស់​ ៤​ ផ្លែ​ ។

ដោយទប់កំហឹងមិនបានឈ្មោះ​ គឹម​ ជឿន​ បានរត់​ទៅប្ដឹងលោកនាយប៉ុស្ដិ៍​ នគរបាល​រដ្ឋបាលជាំសង្កែ​ អោយជួយអន្ដរាគមន៍​ រឿងផ្លែឪឡឹក​ ៤ផ្លែដែ​លបុរ​សខាងលេីបានបំផ្លាញ​ បន្ទាប់មកមន្រ្តី​នគរ​បាល​ម្នាក់សុំមិន​បញ្ចេញឈ្មោះ​ បានមកអន្ដរាគមន៍​ សម្របសម្រួល​កុំឱ្យ​មានរឿង​ មិនទាន់​បានសួរ​នាំផង​ ក៏ត្រូវ​បុរសឈ្មោះ​ ស្រី គាន់ ស្ទុះមកវាយនគរ​បា​លឡេីងជង្គង់​ ក្វាចដាច់សាច់​ ខាំក្បាលពោះបង្កឱ្យមានរបួសស្នាម​ ស្រា​ល​ ។

ជារឿងហួសចិត្ដ​ ដែលទង្វេីខាងលេីកេីតចេញពីកា​រ​ខ្វះការពិចារណា​ អត់ធ្មត់​ចំពោះរឿងរ៉ាវបន្ដិច​ប​ន្ដួច​ ត្រឹមផ្លែឪឡឹក​ ៤ផ្លែ​ ក្លាយទៅជាការបង្កហឹង្សាទៅ​វិញ​ ។

សំណូមពរ​ បងប្អូន​ប្រជាពលរដ្ឋ​មេត្ដា​ចេះយោគ​យ​ល់អាធ្យាស្រ័យអោយគ្នាទៅវិញទៅមកផង​ ក្នុងក​រ​ណី​រឿងហេតុមិនគួរកេីតមាន​ ដែលហួសចិត្ដ​បំផុត​ … សូមចូលរួម​បង្ការ​ ទប់ស្កាត់​ ការចម្លងជំងឺ​កូវីដ​.១៩​ ទាំងអស់​គ្នា​ « ៣​ ការពារ​ ៣​ កុំ​ »៕