ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូនៅស្រុកឆ្លូង

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែមីនា នៅលើផ្លូវជាតិចំនុចភូមិដីថ្មី ឃុំព្រែកសាមាន់ ស្រុកឆ្លូង រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នា។

ក្នុងហេតុការណ៍នេះអ្នកបើករថយន្តបង្កបានគេចខ្លួន ខណះជនរងគ្រោះជាអ្នកជិះម៉ូតូ២នាក់ ត្រូវបានស្លាប់នៅនិងកន្លែងភ្លាមៗ។

ជនរងគ្រោះទាំងពីរនាក់មាន ១.ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងទី២.ឈ្មោះជ្រីន សុខនា អាយុ២៦ ពួកគេទាំងពីរមានទីលំនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ៕