ទំនាស់ពាក្យសម្តី បង្ករឲ្យមានអំពើហិង្សាបណ្តាលឲ្យបុរស ០២នាក់ ដេកពេទ្យ និង៣០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល÷ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០ នាទី។ ចំនុចភូមិដើមពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលជន។ រងគ្រោះចំនួន ០២នាក់÷

១. ឈ្មោះ ទន សុភក្រ័ ហៅកុយ ភេទប្រុស កើតឆ្នាំ២០០១ ជនជាតិ ខ្មែរមុខរបរ នៅផ្ទះ

២. ឈ្មោះ គិត ភានិត ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ ជាងទឹកនិងភ្លើង

អ្នកទាំង ០២នាក់ មានទីលំនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៣នាក់(ឃាត់ខ្លួន)÷

១. ឈ្មោះ ឃឹម សុភក្រ័ ភេទប្រុស កើតឆ្នាំ ១៩៩០ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រ

២. ឈ្មោះ ឃន គឹមញ៉ាន ភេទប្រុស កើតឆ្នាំ ១៩៩០ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ

អ្នកទាំង ០២នាក់ មានទីលំនៅភូមិដើមពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល

៣. ឈ្មោះ តែម កុសល ភេទប្រុស កើតឆ្នាំ ១៩៩៣ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖

១. កាំបិតផ្គាក់ដងធ្វើពី ឬស្សី ប្រវែង ០,៨០ ម៉ែត្រ

សភាពរឿងហេតុ÷ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ២១ និង ១៥នាទី មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ទន សុភក្រ័ និង ឈ្មោះ គិត ភារិត ព្រមទាំងមិត្តភក្ក័រួមមាន៖ កែវ ស្រីឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ ; ឈ្មោះ ស៊ន សាំងលី ភេទ ប្រុស អាយុ ២០ឆ្នាំ ; ឈ្មោះ ចន ភេទប្រុស និង ឈ្មោះ និមល ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិស្រះពោធិ ឃុំភ្នំបាត បាននាំគ្នាអង្គុយផឹកស៊ីនៅផ្ទះលក់ដូរឈ្មោះ ស៊ុន ធារី ហៅជ្រូក ភេទ ស្រី រស់នៅភូមិ ឃុំកើតហេតុ ក្នុងពេលនោះមានឈ្មោះ តែម កុសល បានជិះម៉ូតូម៉ាក និច ពណ៍ សលាយទឹកក្រូច ពុំចាំផ្លាកលេខ ជិះទៅដូរក្រវិលស្រាបៀចំនួន ០៨កំប៉ុង នៅផ្ទះលក់ដូរឈ្មោះ ស៊ុន ធារី ពេលដែលឈ្មោះ តែម កុសល បានមកដល់ស្របពេលជាមួយគ្នានោះឈ្មោះកែវ ស្រីឧត្តម បាននិយាយទៅកាន់អ្នកលក់ថា៖ អ្នកលក់ជួយលក់ទឹកកកឲ្យខ្ញុំមុនមកព្រោះប្រញប់ ក្នុងពេលនោះបក្សពួករបស់ជនរងគ្រោះបាននិយាយថា៖ ហ្អែងប្រញាប់អីក៍ប្រញាប់ម្លេះ និងបានយកកាំបិតបុ័ងតោទៅកាប់ទឹកកក នៅក្បែរនោះបន្ទាប់មកឈ្មោះ តែម កុសល បានជិះម៉ូតូយកស្រាបៀចេញទៅផឹកជាមួយឈ្មោះ ឃឹម សុភក្រ័ ; ឈ្មោះ ឃន គឹមញាន និង ឈ្មោះ បូរ៉ា ភេទ ប្រុស ហើយពេលនោះឈ្មោះ តែម កុសល បាននិយាយប្រាប់ឈ្មោះ ឃឹម សុភក្រ័ថា៖ ពេលខ្ញុំទៅដូរក្រវិលស្រាបៀមិញ មានពួកអ្នកផឹកនៅទីនោះ បាននិយាយអោយខ្ញុំថា៖ហ្អែងទិញប្រញាប់អី ក៍ប្រញាប់ម្លេះ លឺដូច្នេះឈ្មោះ ឃឹម សុភក្រ័ និង ឈ្មោះ បូរ៉ា ភេទ ប្រុស បានជិះម៉ូតូម៉ាកនិច ពណ៍ សលាយទឹកក្រូច ឌុបគ្នាទៅសួរកន្លែងជនរងគ្រោះផឹកថា៖ អាណា កាប់ទឹកកកឌឺប្អូនអញ បន្ទាប់មកក៍បានទាក់ពាក្យសំដីរកវាយគ្នា ហើយពេលនោះអ្នកលក់បានចេញ មកឃាត់បំបែកគ្នា ទៅផ្ទះរៀងៗខ្លួន។

រហូតដល់វេលាម៉ោង ២៣ ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ទន សុភក្រ័ ហៅ កុយ បានជិះម៉ូតូឌុបឈ្មោះ គិត ភារិត (អង្គុយកណ្តាល) និងឈ្មោះ និមល ភេទស្រី (អង្គុយក្រោយ)

ជូនឈ្មោះ និមល ទៅផ្ទះនៅភូមិ ស្រះពោធិ ឃុំ ភ្នំបាត លុះពេលអ្នកទាំង ០៣នាក់ ជិះម៉ូតូឌុបគ្នាតាមផ្លូវក្រាលកៅស៊ូមកដល់ចំនុចមុខផ្ទះឈ្មោះ ហៃ ភេទប្រុស ស្រាប់តែឈ្មោះ ឃឹម សុភក្រ័ បានយកកំណាត់អុសគប់សំដៅទៅលើជនរងគ្រោះ កំពង់ជិះម៉ូតូ បណ្តាលអោយត្រូវឈ្មោះ ទន សុភក្រ័ ហៅ កុយ ជាអ្នកបើក ត្រូវចំភ្នែកខាងឆ្វេង រងរបួសហើយបានដួលម៉ូតូ ខណះនោះឈ្មោះ ទន សុភក្រ័ ហៅ កុយ បានងើបរត់ទៅទិសខាងត្បូង ក្នុងខណះពេលនោះឈ្មោះ ឃឹម សុភក្រ័ បានរត់ទៅយកកាំបិតផ្គាក់ កាប់ទៅលើឈ្មោះ គិត ភារិត ហៅកុយ ត្រូវចំខ្នង បណ្តាលអោយរងរបួសនិងរហែកអាវ ក្នុងនោះដែរឈ្មោះ តែម កុសល និង ឈ្មោះ ឃន គឹមញ៉ាន បានមកដល់ហើយព្រួតវាយទៅលើឈ្មោះ គិត ភារិត ចំនែកឈ្មោះ ឃឹម សុភក្រ័ បានយកខ្នង កាំបិតផ្គាក់វាយលើមួកសុវត្ថិភាពដែលឈ្មោះ គិត ភារិត ពាក់ជាប់និងក្បាល បណ្តាលអោយរងរបួសបែកក្បាល បន្ទាប់មកត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅ មន្ទីរពេទ្យបង្អែកស្រុកពញាឮរួចហើយបានបញ្ជូនជនរងគ្រោះឈ្មោះទន សុភ័ក្រហៅកុយទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។

លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ ស្រាវជ្រាវនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕