យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពី សម័យសង្រ្គាមត្រូវបានប្រទះឃើញ នៅបរិវេណវត្តគាស់ក្រឡ

បាត់ដំបង÷ នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១ នៅ​ចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់​បាត់ដំបង ព្រះសង្ឃគង់ក្នុងវត្តបានជីកដីដើម្បីដាក់លូធ្វើបង្គន់អ​នាម័យហេីយបានប្រទះឃើញយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះគ្រាប់កាំភ្លេីង​កប់នៅក្នុងដី។

នៅពេលប្រះទះឃើញដូចនេះ​ព្រះ​សង្ឃនៅទីអារាមនោះបានផ្តល់ព័ត៌​មានដល់សមត្ថកិច្ចនគរបាលស្រុគាស់ក្រឡដែលមានលោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ ជាអធិការនគរបាលស្រុក​ និងស្របតាមមតិណែនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកអធិការនគរបាលស្រុកបានរាយការណ៍ជូនអង្គភាពកំចាត់​មីនកម្ពុជាCMACដើម្បីចុះទៅដល់ចំណុចនោះធ្វេីការពិនិ្យ​ ហេីយតាមការ​ពិនិត្យជាក់ស្តែង បានឱ្យដឹងថាយុទ្ធភ័ណ្ឌទាំងនេះប្រភេទគ្រាប់កាំភ្លេីង (PKF)​ចំនួន ១៦កេស ស្មើនឹ​ង៤,០០០​គ្រាប់​(ផលិ​ត​នៅប្រទេសឣា​មេរិច)ដែលកប់ទុកសម័យសង្រ្គាមរហូតពេលនេះបានខូចគុណភាពអស់ប្រហែល៩០ភាគរយទៅហើយ។

នៅពេលពិនិត្យរួចអង្គភាពស៊ីម៉ាក់CMAC បាន​យកយុទ្ធភ័ណ្ឌទាំង​នោះទៅបំផ្លាញចោល​៕