រថយន្តធុនធំមួយគ្រឿងប្រលះតូបលក់ភ្លៅមាន់CP បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

កណ្តាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករថយន្តបង្ករឡើងដោយខ្លួនឯង បណ្ដាលអោយស្លាប់ ០១នាក់(ប្រុស) ស្លាប់នៅកន្លែងកើតហេតុ និងរបួសធ្ងន់០១នាក់(ប្រុស)។ កើតហេតុថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣ និង២៥នាទី។នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។

សភាព នៃរឿងហេតុ÷ នៅវេលាម៉ោង ថ្ងៃខែ ឆ្នាំកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-1159 បើកបរដោយឈ្មោះ សៃ សុធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(របួសធ្ងន់)  មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ មឿន ធូ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំក្បាលត្រាច ស្រុកក្រគរ  ខេត្តពោធិ៍សាត់ (គៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់នៅកន្លែងកើតហេតុជាព្រូ)។ បើកបរមានទិសដៅពីលិច ទៅកើត លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តមានស្ថានភាព ងងុយដេកបានរេចង្កូតជ្រុលទៅបុកតូបលក់ភ្លៅមាន់CP បណ្តាលអោយរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយ។ ចំពោះអ្នករងរបួសត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រឺឯសាកសពរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដេីម្បីបន្តនីតិវិធី៕