ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបេីកដំណេីរការឲ្យឆ្លងកាត់ចាប់ពីពេលនេះតទៅ

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល​ បានសម្រេច​បេីកឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​ ក្រោមការពិនិត្យ​ ឯកឧត្ដមទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្ដម ជាម​ ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យមើលស្ពានស្ទឹងត្រង់ នឹងបេីកឲ្យដំណើរការជាបណ្ដោះអាសន្ន សម្រាប់ឱ្យប្រជាពលរដ្នប្រើប្រាស់ពីពេលនេះតទៅ​៕