កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ

ខេត្តកែប៖ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្ត ស្រុក និងក្រុង ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអន្តរាគមន៍ចុះជួយពន្លត់ភ្លើងឆេះព្រៃ ចំនួន២កន្លែង៖

– នៅចំណុចជើងភ្នំអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។
– នៅចំណុចដីឡូតិ៍មួយកន្លែងផ្លូវឡើងបឹងហ្គាឡូកែបលុច្ស ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។
ហេតុការណ៍ទាំង២លើកខាងលើ កម្លាំងនគរបាលយើងគ្រប់គ្រងស្ថានភាពបាន១០០% និងពន្លត់រលត់ទាំងស្រុង ដោយមិនបណ្តាលឱ្យឆេះរាលដាលប៉ះពាល់ដំណាំ ឬលំនៅដ្ឋានប្រជាពលរដ្ឋនោះឡើយ។ សូមប្រជាពលរដ្ឋយើងប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យ ព្រោះជារដូវក្តៅ កុំបោះកន្ទុយបារីចោល និងបំពក់ភ្នក់ ដុតទៀន ធូបដោយគ្មានមនុស្សនៅ៕