ករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង​ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ 7NG

ខេត្ត​កណ្តាល​៖ ថ្ងៃពុធ ១១ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ០៨:០០​ នាទី​ មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង​ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ (7NG)​ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល ។ រោងចក្រមាន​ទំហំ​ ១២០x៨០​ មែត្រ​ ។ ភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ ៨០x១៥ មែត្រ​ ។​ ករណីនេះបណ្ដាលអោយមានកម្មករ​ ០១​នាក់​ រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទប្រុស​ អាយុ​ ២​៤​ឆ្នាំ រស់នៅភូមិព្រៃចាស់​ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្ដាល​ ជាកម្មករផ្នែកជាង​ ។​ ខូចខាតសំភារះរួមមានៈ

-​ ម៉ាស៊ីនភ្លើងធំចំនួន​ ០១​ គ្រឿង

-​ ម៉ាស៊ីនស្កេនក្រយ៉ៅដៃ​ចំនួន​ ១៥​ គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន​ ។

​ ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទប្រុស អាយុ ៤៦ឆ្នាំ​ ជាជនជាតិ​ កូរ៉េខាងត្បូង​ ។ ​ កម្មកររោងចក្រមានចំនួន​ ១៦៧៥​ នាក់ ស្រី​ ១៣១៨​ នាក់ ដែលកំពុងធ្វើការងារ ។

មូលហេតុដោយសារ​ផ្ទុះសេខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូត​ដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។

បានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាល​ចំនួន​ ០១​ គ្រឿង​ និងរថយន្តទឹក​(7NG)​ ចំនួន​ ​០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២៥​ គីប​ ៕