កុងទីន័រមួយគ្រឿង ប្រលះម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ខេត្តព្រះសីហនុ÷ វេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូមួយគ្រឿង ម៉ាកសង់ C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង ១B-៩៨២៥ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តធន់ធំមួយគ្រឿង (កុងទីន័រ) ម៉ាក់ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេភ្នំពេញ ៣B-៤១៦១ (អ្នកបើកបរគេចខ្លួនបាត់) ក្នុងទិសដៅស្របគ្នាបុកពីក្រោយបណ្តាលអោយអ្នកបើកបរម៉ូតូ ឈ្មោះ ឆា រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងបានរៀបចំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕