ជើងខ្លាំងពូកែរករឿងអុកឡុកអ្នកផ្ទះនឹងអ្នកជិតខាងឥឡូវត្រូវបានបញ្ជូនទៅកន្លែងមួយដ៍សមគួរ

កណ្តាល÷ ករណីគំរាមគំហែងថានឹងសម្លាប់កើតហេតុ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦ៈ៤៥នាទី ។ ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ នុត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិឈេីទាល ឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ជនរងគ្រោះមានចំនួន០៣នាក់÷

១.ឈ្មោះ បួន ស្រីម៉ៅ ភេទស្រី អាយុ ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ

២.ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស

៣.ឈ្មោះទូច រក្សា ភេទប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងបីនាក់មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន÷

១.កណ្តៀវមួយប្រវែង៥៧ ស.ម ផ្លែដែក ដងឬស្សី

២.កាំបិតបុ័ងតោមួយមានប្រវែង២៧ស.ម ផ្លែដែក ដងដែក

៣.រណារ៉មួយដើមផ្លែដែក ដងជ័រប្រវែង៧៦សង់ទីម៉ែត្រ

សភាពនៃរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោង១០និង២០នាទីជនរងគ្រោះឈ្មោះបួន ស្រីម៉ៅភេទស្រីអាយុ៤៧ឆ្នាំមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើកំពង់តែដេកនៅលើអង្រឹងនៅក្រោមផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យ(កូនបង្កើត)បានស្រែកឡូឡារកដុតផ្ទះសម្បែង ពេលនោះជនរងគ្រោះបានស្តីបន្ទោសបន្តិចបន្ទួចអោយជនសង្ស័យ ជនសង្ស័យខឹងបានយកកាំបិតបុ័ងតោមកកាប់ផ្ដាច់ខ្សែអង្រឹងបណ្តាលអោយដាច់ធា្លក់ជនរងគ្រោះទៅលើដីថ្លោះចង្កេះហើយជនសង្ស័យបានយកកាំបិតនោះមកគំរាមរកកាប់ជនរងគ្រោះថែមទៀត ហើយជនសង្ស័យបន្ទាប់មកជនសង្ស័យក៏ដើរចេញមកក្រៅផ្ទះ សំដៅទៅកន្លែងតារាងបាល់ទះមួយកន្លែងដែលមានចង្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ ពេលទៅដល់ជនសង្ស័យបានទាស់ពាក្យសំដីជាមួយ ឈ្មោះ ទូច បញ្ញាភេទប្រុស និងឈ្មោះទូច រក្សាភេទប្រុស ដែលកំពង់តែលេងបាល់ទះ ភ្លាមនោះជនសង្ស័យបានគំរាមគំហែងទៅលើឈ្មោះ ទូច បញ្ញា និងឈ្មោះទូច រក្សាភេទប្រុសពីរនាក់បងប្អូនថា អញ់នឹងអាករអ្ហែងអោយសម្លាប់ឥឡូវហើយ ភ្លាមនោះ ឈ្មោះទូច ប៉ុនថា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ត្រូវជាឪពុកជនរងគ្រោះពីរនាក់ខាងលើ បានមកជួយឃាត់តែជនសង្ស័យមិនព្រមស្តាប់ក៏បានទាស់ពាក្យសំដីគ្នាទៅវិញទៅមក ភ្លាមនោះស្រាប់តែជនសង្ស័យបានទៅយកកាំបិតបុ័ងតោនិងរណារបស់ម្ចាស់ផ្ទះតារាងបាល់ មករកកាប់ជនរងគ្រោះពីរនាក់បងប្អូន ឃើញដូច្នេះជនរងគ្រោះពីរនាក់បងប្អូន រួមទាំងឪពុកក៏នាំគ្នាទាញមែកដើមគ មកកាន់នឹងដៃដើម្បីការពារខ្លួន បន្ទាប់មកជនសង្ស័យក៏យកកាំបិតនិងរណានោះទៅទុកវិញ ហើយក៏ដើរសំដៅទៅផ្ទះរបស់ខ្លួនបាត់ទៅ លុះដល់១៦និង១០នាទីថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះ ឈ្មោះ ទូច បញ្ញាភេទប្រុសកំពង់តែនៅកន្លែងតារាងបាល់ទះ ក៏ស្រាប់តែជនសង្ស័យបានដើរសំដៅមករក ដោយនៅដៃមានកាន់កណ្តៀវ ឃើញដូច្នេះ ជនរងគ្រោះក៏រត់គេចខ្លួន ចំណែកជនសង្ស័យបានរត់ដេញកាប់ជនរងគ្រោះ តែកាប់មិនបាន ក៏ឈប់ទៅ បានមួយសន្ទុះឈ្មោះទូច រក្សាភេទប្រុស(ជនរងគ្រោះ)បានត្រឡប់មកពីយកគោទៅចងអោយសុីស្មៅក៏ដើរមកផ្ទះវិញជនសង្ស័យឃើញក៏រត់សំដៅទៅកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះឃើញរត់ទាន់ក៍រត់គេចខ្លួនបាត់។ បន្ទាប់មកឪពុកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឈើទាល ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់កន្លែងតើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេីម្បីបន្តនីតិវិធី៕