ផ្ទះប្រជាពលរដ្ឋមួយខ្នងរងការខូចខាត បណ្តាលមកពីអគ្គីភ័យឆាបឆេះ

កំពង់ចាម÷ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៧និង១០នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះពលរដ្ឋ) ស្ថិតនៅចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាទៅលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ ដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជយោ កម្លាំងប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។ ដែលមានម្ចាស់ផ្ទះឈ្មោះ សុខ សន ភេទស្រី អាយុ៧៣ឆ្នាំ ជាតិខ្មែរ នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ផ្ទះមានទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងដែក (ឆេះរនាបផ្ទះ ប្រហែល២០ភាគរយ) ។ ខូចខាត: ស្រូវ ០២បេ។

មូលហេតុកូនបង្កើតឈ្មោះ ប៉ោ សល់ ជាអ្នកដុត ជននេះជាមនុស្សមានសតិមិនល្អ ។អគ្គីភ័យរលត់អស់១០០% នៅវេលាមោង ០៧:៤០នាទី ។ ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នោះ យើងបានប្រើប្រាស់ឡានទឹក០១គ្រឿង អស់ទឹក០១រថយន្ត៕