មុខសញ្ញាចែកចាយគ្រឿងញៀន ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្រុកលំផាត់÷ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមនិងម្សៅក្រាមពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់
ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ វេត សុគា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិ១ សង្កាត់កាចាញ ក្រុងបាលុង ខេត្តរតនគីរី មានស្រុកកំណើតភូមិគោគតូច ឃុំព្រែកស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
២.ឈ្មោះ សៅ ប៊ុនណាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់កាចាញ់ ក្រុងបានលុង ខេត្តរតនគិរី
មានស្រុកកំណើតភូមិ២សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី
វត្ថុតាងដកហូតរួមមាន÷
១.មេតំហ្វេតាមីនអាយ ចំនួន០១ថង់ ទម្ងន់ ១០.៤៧ ក្រាម
២.ទូរសព្ទដៃចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បី បំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕