បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពបានមួយថ្ងៃ

ល្វាឯម÷ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) កើតហេតុថ្ងៃពុធ ១១កើត ខែចែត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ២៤.០៣.២០២១ វេលាម៉ោង១៣.០០នាទី ចំណុចមុខផ្ទលេខ៣៧ ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ័បឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះស៊ិន ស៊ាងលី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះទីលំនៅ ផ្ទះលេខ១៦៩ហ្សិត ផ្លូវ២១៥ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ តក់ ពិសិដ្ឋ ហៅស្កាយ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបររត់កង់បី ទីលំនៅបច្ចុប្បន្ន ភូមិអារិយក្សត្រ ឃុំអរិយកសត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្ថុតាងចាប់យក÷

១-ទូរសព្ទដៃម៉ាក iphone 12 pro maxព័ត៌មាស ចំនួន ០២គ្រឿង

២-នាឡិកាពណ៌ខ្មៅចំនួន ០១

៣-ប្រាក់ដុល្លារប្រភេក្រដាស១០ដុល្លា ចំនួន ០៥សន្លឹក

៤-ប្រាក់រៀលចំនួន៣១១០០រៀល

៥-ប្រាក់បាតចំនួន 100 បាត

៦-ប្រាក់ហុងកុងចំនួន ១០ដុល្លារហុងកុង

៧-កាបូបដៃតូចពណ៌ខ្មៅលាយប្រផេះចំនួន ០១

៨-កាតវីងចំនួនពីរសន្លឹក

៩-អត្តសញ្ញាណប័ណ្ណឈ្មោះតក់ ពិសិដ្ឋ ចំនួន ០១ សន្លឹក

១០-ម៉ូតូម៉ាកScoopi.iពណ៌ខ្មៅចំនួន ០១គ្រឿងផ្លាកលេភ្នំពេញ1HS 5034

១១-បណ្ណបើកបរឈ្មោះតក់ ពិសិដ្ឋ

សភាពរឿងហេតុ÷ នៅថ្ងៃទី២៤.៣.២០២១ វេលាម៉ោង១៣.០០នាទីជនរងគ្រោះបានជិះរថយន្តចេញពីផ្ទះជាមួយឈ្មោះ ស៊ិន សេងថា ដើម្បីទៅទិញផើងផ្កានៅម្ដុំស្តុបផ្សារដើមអំពិលពេលជិះរថយន្តទៅដល់ស្តុបផ្លូវ១៦៣កែងផ្លូវ ៣១០ ក៏បានឈប់រថយន្ដហើយចុះទៅសួរទិញផើងផ្កាដោយកាន់ទូរសព្ទនៅនឹងដៃភ្លាមនោះក៏មានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកស្គុបពីពណ៌ខ្មៅម្នាក់ឯងមកឆក់ទូរស័ព្ទពីដៃជនរងគ្រោះហើយជិះម៉ូតូគេចខ្លួនបាត់ ជនរងគ្រោះបានពិនិត្យតាមប្រព័ន្ធ icloud ឃើញថាទូរសព្ទ័ លោតទីតាំងស្ថិតនៅចំណុចភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ហើយក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រក្រោយទទួលបានបណ្ដឹងសមត្ថកិច្ចយើងបានកំណត់មុខសញ្ញាបានលុះព្រឹកឡើងថ្ងៃទី២៥.៣.២០២១ ឃើញជនសង្ស័យជិះម៉ូតូចេញពីផ្ទះហើយក៏ឃាត់ខ្លួននាំយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះតក់ ពិសិដ្ឋ បានសារភាពថាគេពិតជាបានជិះម៉ូតូម៉ាកស្គុបពី០១គ្រឿងម្នាក់ឯងចេញពីផ្សារដីហុយមកដល់ចំណុចភ្លើងស្តុបនៅរាជធានីភ្នំពេញបានឃើញមនុស្សស្រីម្នាក់កាន់ទូរស័ព្ទគេក៏បានឆក់យកទូរស័ព្ទនោះហើយជិះគេចខ្លួនឆ្លងតាមស្ពានជ្រោយចង្វារនិងឆ្លងទូកដរស្វាយជ្រុំមកផ្ទះនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រនាំមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕