បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកបង្កោលសុវត្ថិភាព

កណ្តាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្ករឡើងដោយខ្លួនឯង (ម៉ូតូបុកបង្កោលសុវត្ថិភាពចរាចរណ៍)​បណ្ដាលអោយស្លាប់ ០១នាក់(ប្រុស) ស្លាប់នៅកន្លែងកើតហេតុ។កើតហេតុថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទី។ នៅលើផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ÷ -នៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 (ឆ្នាំ2015) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1X-7383 បើកបរដោយឈ្មោះ យីម យាន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ៍ឬស្សី ឃុំទ្រព្យ ស្រុកបាធាយ ខេត្តកំពង់ចាម(ពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ)។ បើកបរមានទិសដៅពីកើត ទៅលិច លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកនឹងបង្គោលសុវត្ថិភាពចរាចរណ៍ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសព​ រងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងពាក់ព័ន្ធ​ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកពញាឮ។

សេចក្តីសន្និដ្ឋាន ករណីខាងលើនេះ បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន(ចំណុចផ្លូវកោង)៕