ប្រទេសចំនួន10 ជាប់ចំណាត់ជាប្រទេសមានក្តីសុខបំផុតក្នុងបរិបទសម័យកូវីដ ដោយក្នុងមាន 9 នៅអ៊ឺរ៉ុប

បរទេស៖ បញ្ហារាតត្បាតនៃជំងឺកូវីដនៅទូទាំងសកលលោកបានធ្វើសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាលើសាកលធ្លាក់ចុះ តម្រូវឲ្យមនុស្សជាច្រើនបង្ខំចិត្តរស់នៅដោយភាពរឹតត្បិតសេរីភាពជាងមុនក្តី ប៉ុន្តែទោះជាបែបនេះក្ដី យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយដោយ QZ.com បានរកឃើញថា ក្នុងស្ថានការណ៍ដ៏លំបាកបែបនេះ បែរជាមានប្រទេសចំនួន10 មិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយប្រជាជនដែលរស់នៅក្នុងប្រទេសទាំងនោះគ្មានការព្រួយបារម្ភ និងរីករាយជាមួយជីវិតប្រចាំថ្ងៃទៅវិញ។

របាយការណ៍ដែលត្រូវបានធ្វើឡើងដោយ World Happiness Report បានរកឃើញថា ប្រជាជាតិនៅក្នុងតំបន់អឺរ៉ុបមួយចំនួននៅតែជាប់ឈ្មោះនៅក្នុងបញ្ជីប្រទេស និងទីកន្លែងដែលរស់នៅប្រកបដោយសុភមង្គលបំផុតលើលោកសម្រាប់ឆ្នាំ2020 ដោយក្នុងនោះប្រទេសហ្វាំងឡង់ Finland នៅតែជាប្រទេសឈរនៅដំដាប់កំពូលតារាងដែលមានពិន្ទុជាមធ្យមខ្ពស់ជាងគេបំផុតអស់រយៈពេល 3 ឆ្នាំជាប់គ្នាមកហើយតាំងតែពីឆ្នាំ2018 មក។

ក្រៅពីនោះគេមើលឃើញថានៅក្នុងបញ្ជីទាំង 10 ប្រទេសដែលមានសេចក្តីសុខខ្លាំងជាងគេបំផុតលើសាកលលោក ក្នុងនោះមាន 9 ប្រទេសដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប លើកលែងតែប្រទេស New Zealand ប៉ុណ្ណោះដែលស្ថិតនៅក្នុងទ្វីបអាសេអានី។

ប្រទេសទាំង10 ដែលស្ថិតនៅក្នុងបញ្ជីជាប្រទេសដែលមានក្ដីសុខក្ដីសម័យនៃជំងឺកូវីដរួមមាន ៖

1.ប្រទេស Finland មាន 7.889 ពិន្ទុ

2.ប្រទេស Iceland មាន 7.575 ពិន្ទុ

3.ប្រទេស Denmark មាន 7.515 ពិន្ទុ

4.ប្រទេស Switzerland មាន 7.508 ពិន្ទុ

5.ប្រទេស Netherland មាន 7.505 ពិន្ទុ

6.ប្រទេស Sweden មាន 7.314 ពិន្ទុ

7.ប្រទេស Germany មាន 7.312 ពិន្ទុ

8.ប្រទេស Norway មាន 7.290 ពិន្ទុ

9.ប្រទេស New Zealand មាន 7.257 ពិន្ទុ

10.ប្រទេស Austria មាន 7.213 ពិន្ទុ

គួរបញ្ជាក់ផងដែរថា របាយការណ៍នេះត្រូវបានប្រមូល និងដាក់ពិន្ទុដោយអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNDSN) ដែលជាទូទៅក្រុមការងារនេះនឹងធ្វើការងារប្រមូលភស្តុតាងពីបណ្តាប្រទេសសរុបចំនួន 149 ប៉ុន្តែដោយសារតែបញ្ហាកូវីដកាលពីឆ្នាំ2020 ខ្លួនអាចប្រមូលបានតែ 100 ប្រទេសប៉ុណ្ណោះ៕