ពលករស្រីប្រុស ៥១នាក់ លួចឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ និងបញ្ជូនបន្តទៅចត្តាឡីស័ក

ខេត្តបាត់ដំបង÷ នៅថ្ងៃព្រហស្បតិ៍​ ទី25 ខែមីនា​ ឆ្នាំ2021 តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ 8 17 ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ 8 17 បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគោកគីឡូ 13 , ប៉ុស្តិ៍នគរបាលព្រំដែនគោកកូនភ្នំ​ និងប៉ុស្តិ៍នគរបាលព្រំដែនគីឡូលេខ​9 ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ 8 17 បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង​,​ កម្លាំងយោធាកងអនុសេនាធំគាំទ្រវរសេនាតូចលេខ533 និងកម្លាំងយោធាកងអនុសេនាធំទី 1 វរសេនាតូចទី 1 ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃវិញ​ ចូលមកប្រទេសកម្ពុជា​ ពីកម្លាំងយោធាថៃកងអនុសេនាធំលេខ 1305 ចំណុចភូមិសាស្ត្រពោធិ៍ជ្រៃ​ ឃុំសិរីមានជ័យ​ ស្រុកសំពៅលូន ចំនួន 27 នាក់​,​ ស្រី 10 នាក់​ ក្នុងនោះក្មេងប្រុស 3 នាក់​ និងក្មេងស្រី នាក់ , ពីចំណុចភូមិគីឡូ13 ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន 6 នាក់​,​ ស្រី 3 នាក់​, ពីចំណុចភូមិគីឡូ9 ឃុំជ្រៃសីមា​ ស្រុកសំពៅលូន ចំនួន18 នាក់​,​ ស្រី 5 នាក់​ ក្នុងនោះក្មេងប្រុស 9 នាក់​ និងក្មេងស្រី 5 នាក់​ និងចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូនចំនួន 1 នាក់​

សរុបទាំងបួនទីតាំងចំនួន 51 នាក់​,​ ស្រី 18 នាក់​ ក្នុងនោះក្មេងប្រុស 15 នាក់​ និងក្មេងស្រី 6 នាក់​ ។

បន្ទាប់ពីធ្វើការសាកសួររួចក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕