លោក​ ចូ ​បៃ​ដិ​ន​ ​អំពាវនាវ​អោយ​មានការ​ទប់​ស្កាត់​ការវាយប្រហារ​ដោយ​ប្រដាប់​អាវុធ​ ​បន្ទាប់ពី​កើតមាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ

​អាមេរិក​៖ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​អំពាវនាវ​អោយ​មានការ​ទប់​ស្កាត់​ការវាយប្រហារ​ដោយ​ប្រដាប់​អាវុធ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​ប្រទេស​មហាអំណាច​នេះ​ ​កើតមាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​ជា​លើក​ទី​២​ក្នុងរយៈពេល​មួយ​ស​ប្តាហ៍ ​ធ្វើ​អោយ​មនុស្ស​១​០​នាក់​ស្លាប់​ក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ​និង​មានការ​ជំរុញ​ជាបន្ទាន់​ ​ដើម្បី​បង្កើត​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ថ្មី​មួយ​ ​។​

ថ្លែង​ទៅកាន់​ប្រជាជាតិ​ដែល​រង​ការឈឺចាប់​ជាយូរមកហើយ​ ​ដោយសារ​ការ​សម្លាប់​រង្គាល​នៅ​តាម​សាលារៀន​ ក្លិ​ប​រាត្រី​ ​រោងកុន​ ​និង​កន្លែង​សាធារណៈ​ផ្សេងទៀត​នោះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​មិន​ចាំបាច់​រង់ចាំ​មួយ​នាទី​ទៀត​ទេ​ ​ទុកឲ្យ​ប្រើ​ពេល​តែ​១​ម៉ោង​ដើម្បី​ចាត់វិធានការ​រួម​ដែល​អាច​ជួយសង្គ្រោះ​ជីវិត​នា​ពេល​អនាគត​ ​និង​ ​ដើម្បី​ជ​ម្រុ​ញ​មិត្ត​រួមការ​ងារ​របស់​ខ្ញុំ​នៅ​ក្នុង​សភា​ ​និង​ព្រឹទ្ធសភា​អោយ​ធ្វើសកម្មភាព​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​នេះ​មិនមែន​ជា​បញ្ហា​ដែល​ប្រកាន់បក្ស​ពួក​និយម​ទេ​… ​នេះ​ជា​បញ្ហា​របស់​សហរដ្ឋអាមេរិក​… ​វា​នឹង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​អាមេរិក​… ​ហើយ​យើង​ត្រូវតែ​ធ្វើសកម្មភាព​ ​។​

ការ​អំពាវនាវ​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​មួយ​នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៊ូ​ល​ឌ​័​រ​ ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ហើយ​ជា​លទ្ធផល​នោះ​ ​មាន​មនុស្ស​៦​នាក់​បាត់បង់ជីវិត​ ​ក្នុង​នោះ​រួម​មាន​មន្ត្រី​ប៉ូលិ​ម្នាក់​ផង​ដែរ​ ​។​ ​ការ​បាញ់​ប្រហារ​ទាំង​ពី​​​រ​ករណី​ខាងលើ​នេះ​ដែរ​ ​បាន​កើតឡើង​នៅ​ចំ​ពេល​ចរន្ត​នៃ​អំពើ​ហិង្ស​ប្រឆាំង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​៕