ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាង​ត្រូវ​កំលាំងនគរបា​ល​ស្រុក​បង្រ្កាប​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​រក្សា​ទុក​ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

កំពង់ស្ពឺ​៖​ នៅថ្ងៃព្រហស្បតិ៍​ ទី២៥ ខែមិនា ឆ្នាំ២០២១​វេលាម៉ោង២២និង០០នាទី​ នៅចំណុច​មាត់ស្រះទឹ​កខាងត្បូងភូមិទំនប់អង្គ កំលាំងនគរបាលស្រុកឧដុ​ង្គ​សហការ​ជាមួយ​កំលាំងប៉ុស្តិ៍រដ្ឋបា​លឃុំមា​នជ័យបា​ធ្វើ​ការឃាត់​មុខសញ្ញា​ជាជនសង្ស័យម្នាក់ ឈ្មោះ ចន្ថា ធូ​ ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិទំនប់អង្គ ឃុំមានជ័យ​ ស្រុកឧដុង្គ ជាក់ស្ដែង​កំលាំង​ឆែកឆេររកឃើញ÷

១-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន២៤កញ្ចប់(តូច២៣​មធ្យម០១​)

២-ទូរស័ព្ទដៃចំនួន០៣គ្រឿង និងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀនមួយចំនួនទៀត​។​

ក្រោយសមត្ថកិច្ច​ឃាត់សាកសួរ​ ជនសង្ស័យបា​ន​ឆ្លេីយថា​ គ្រឿងញៀន​ទាំងនោះខ្លួនបានទិញបន្ដពី​បុគ្គលមិនស្គាល់ឈ្មោះ​(តាមរយៈ​ទូរស័ព្ទ​..)​គ្រឿង​ញៀននេះខ្លួនគ្រោងយកទៅចែកចាយបន្ដចៃ​ដ​ន្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​បានតែម្ដង។

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបានកំ​លាំ​ងនគរបាល​ស្រុកឧដុង្គ​ បំពេញ​នីតិវិធី​បញ្ជូន​មក​ការិ​យាល័យ​ជំនាញ​ខេត្ត​ កសាងសំណុំរឿង​ ចាត់ការ​ប​ន្ដ​៕