មុខសញ្ញាគប់កញ្ចក់រថយន្តតាមដងផ្លូវម្នាក់ត្រូវបានឃាត់ខ្លួននៅស្រុកភ្នំព្រឹក

​ ខេត្តបាត់ដំបង​៖ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨និ​ង​៣០ នាទី នៅ​ចំណុច ភូមិអន្លង់ក្រូច ឃុំបួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងយោបល់រប​ស់លោកវរសេនីយ៍ឯកលឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ ព្រមទាំងបានការសម្រប​សម្រួលលេីនីតិវិធី​ពីឯក​ឧត្តម​ គឺ​ បុណ្ណា​រ៉ា​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អ​ធិ​ការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ​ វាន់ ជឿន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធ ករណីធ្វេីឱ្យខូចខាតដោយចេតនាគប់​ កញ្ចក់​រថយន្ត ដែលបេីកបរលេីដងផ្លូវ។

សូមជម្រាបជូនថាកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០​២១ វេលាម៉ោង១និង​៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនសង្ស័យ​មិនស្គាល់អត្តសញ្ញា​ណបានប្រេីប្រាស់ដុំថ្មគប់កញ្ចក់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C 27 23 បែកកញ្ចក់ទ្វាររថយន្តផ្នែកខាងស្ដាំ​ក្នុងខណៈរថយន្តនេះកំពុងបេីកបរលេីដងផ្លូវ ប៉ុន្តែមិ​នបណ្តាលឱ្យមានរបួសស្នាមដល់មនុស្សឡេីយ​ ។

នៅក្រោយពេលកេីតហេតុជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ា សេង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិ គីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹ​ងចូលទៅសមត្ថកិច្ចនគរ​បាលមូលដ្ឋាន​ពីករណី​នេះហេីយឆ្លង​តាម​រយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់​បានពីមុខសញ្ញានេះ​ រហូតឈានទៅធ្វេីការឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង័្ស​យបានឆ្លេីយ​សារភាពថារូបគេតែម្នាក់ឯង​ ហេីយតែម្តងគត់ដែលបានយកដុំថ្មគប់ទៅលេីរថយន្តនៅទីក​ន្លែងកេីត​ហេតុនោះប្រាកដមែន​ ហេីយចំ​ពោះមូលហេតុដែលខ្លួនគប់នេះ​ គឺដោ​យសាររថយន្តនោះបេីកភ្លេីងភ្លឺធ្វេីឱ្យចាំងភ្នែក​ ។ ទោះជាយ៉ាងណា​នេះគឺជាការលេីកឡេីងរបស់ជនសង័្សយ​តែប៉ុណ្ណោះ​ ក៏​ប៉ុន្តែសមត្ថកិច្ចរួមទាំងអ្នកធ្វេីដំណេីរ​នៅ​ពេលយប់ឆ្លងកាត់មូលដ្ឋាននេះ​ បានបង្ហាញថា​ មានករណីគប់កញ្ចក់រថយន្តផ្សេងទៀតនៅទី​នោះនាពេល​កន្លងមក។

បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំ​ណុំរឿង បញ្ជូនជនសង្ស័យមកការិ​យាល័យជំនាញដេីម្បីចាត់​ការ​បញ្ជូនបន្តទៅ​សាលាដំបូងខេត្តបាត់ដំបងចាត់​ការតាមនីតិវិធីច្បាប់៕