មុខសញ្ញាចាស់​ម្នាក់​ត្រូវ​កំលាំងនគរបាល​ស្រុក​ឧដុង្គ​ ឃាត់​ពាក់ព័ន្ធ​ករណី​ជួញដូរ​រក្សា​ទុកប្រើប្រាស់នូវសារធា​តុញៀនខុស​ច្បាប់

កំពង់ស្ពឺ​៖ ​នៅថ្ងៃពុធ​ ទី២៤ ខែមិនា ឆ្នាំ២០២១​ វេលា​ម៉ោង១២​និង៣០នាទី​ កំលាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ​ ល្បាតដល់ចំណុចភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ឃេីញមុខ​សញ្ញាសង្ស័យម្នាក់ឈ្មោះ ទីន សុខម៉េង​ ហៅ​ ទុយ ភេទ​ប្រុស អាយុ​២​៥ឆ្នាំ​ រស់នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ​ស្រុកឧដុ​ង្គ ជាក់ស្ដែង​សមត្ថកិច្ច​បន្ដសាកសួរ​និងឆែកឆេររកឃើញ​ ៖

១-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន​ ចំនួន០១​ក​ញ្ចប់ធំ

២-ជញ្ជីង​អេឡិចត្រូនិក​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន០១​គ្រឿង

ជនសង្ស័យបានឆ្លេីយនិងទទួលស្គាល់ថាក្នុងកញ្ចប់នោះ​ជាគ្រឿង​ញៀនដែលខ្លួនបានមកពីបុគ្គលម្នា​ក់​(សមត្ថកិច្ច​កំណត់..)​ ចំណែក​ជនសង្ស័យបា​នបញ្ជូ​នមកអធិការដ្ឋាននគរបាលស្រុក​ ដេីម្បី​បំពេញ​នីតិវិ​ធី​និងបញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ កសាងសំ​ណុំរឿង​បញ្ជូន​ទៅតុលាការចំណាត់ការ​ ​​៕