អត់ខ្វល់ពីរឿងកូវីដអី្វបន្តិចសោះនាំគ្នាទាំងក្រុមប្រេីកាំភ្លេីងច្នៃដេីរបរ​ បាញ់សត្វនៅស្រុកបាណ​ន់ត្រូវឃាត់ខ្លួនចំនួន ០៤​នាក់

បាត់ដំបង÷ នៅ​ថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៧និង៣២​ នាទី​ នៅ​ចំ​ណុច​ក្រុមទី​ ១៤​ ភូមិ​អូរ​តាញា​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង

អនុវត្តន៍​តាម​ការ​ណែនាំ​ពីលោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោ​ក​​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិ យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​ជាមួយ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណ​ន់​ ដែលមាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិ​ការនគរបាលស្រុក ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ កែច្នៃ​តម្លេីង​ ជួសជុល​ កាន់កាប់​ និង​ចែកចាយ​ (​ អា​វុធ​កែច្នៃ​បាញ់​គ្រាប់​កង់ )​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័ យ​ចំ​នួន​ ០៤​ នាក់​មក​កាន់​ស្នងការដ្ឋាន​ក្នុងនោះមាន៖

១-ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ អាយុ​ ២៦​ ឆ្នាំ​

២-ឈ្មោះ​ ឡឹង​ លេង​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​

៣-ឈ្មោះ​ ឈឿង​ សុភក្រ័​្ត​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​

៤-ឈ្មោះ​ នៅ​ ណា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនសង្ស័យ​ ចំនួន​ ០៤​ នាក់​ខាងលើ​មានទីលំនៅ​ភូមិ​តាង៉ែន​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ កាំភ្លើង​កែច្នៃ​ បាញ់​គ្រាប់​កង់ចំនួន​ ០៥​ដេីម​

-​ ដង​ឈេី​កែច្នៃ​ធ្វេី​ស្វ័យ​កាំភ្លើង​ ចំនួន​ ០២​ ដេីម​

-​ កាំបិត​កែច្នៃ​ ចំនួន​ ០១​ ដេីម​

-​ ពូថៅ​ ចំនួន​ ០១​

-​ គ្រាប់​ កង់(បាដាង)​ចំនួន​ ០២​ កំប៉ុង​

-​ ទូរស័ព្ទដៃ​ ម៉ាក​ Realme ពណ៌​ខៀវ​ ០១​ គ្រឿង​

-​ កាបូប​ស្ពាយ​ ពណ៌​ កាហ្វេ​ ចំនួន​ ០១​

-​ អាវ​ប៉ារ៉ា​ ដៃវៃង​ ចំនួន​ ០១​

-​ ម៉ូតូ​ចំនួន​ ០៣​ គ្រឿង​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​សា​ន​ រក្សា​ ហៅ​ ប្រុស​ បាន​ឆ្លើយ​សារភាព​ថា​ ៖​ ខ្លួន​បាន​​កែច្នៃ​តម្លេីង​ (​ អាវុធ​កែច្នៃ​បាញ់​គ្រាប់កង់​បាដាង​ )​ បាន​ចំនួន​ ០៧​ ដេីម​ កន្លង​មក​ហេីយ​ ហេីយ​ក៏បាន​លក់​ ទៅ​ឱ្យ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​ ០៣​ ដេីម​ផង​ដែរ​ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេកំពុងដេីរបរបាញ់សត្វនៅក្នុងមូលដ្ឋានខាងលេី​ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដ​អ្វីបន្តិចសោះ​ ហេីយសកម្មភាពខាងលេីបានបង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសា​ង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕