តើការគេងស្រម៉ុកមានគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែលឬទេ ? 

ការគេងស្រម៉ុកជាបញ្ហាដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហានេះមិនត្រូវបានគេយកចិត្តទុកដាក់ច្រើននោះទេ ដោយគេយល់ថាវាមិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ។

ការគិតដូចនេះមិនត្រឹមត្រូវនោះទេ ដោយសារការគេងស្រម៉ុកអាចជាសញ្ញាមួយនៃជំងឺគាំងដង្ហើមពេលគេង ( apnée obstructive du sommeil ឬ obstructive sleep apnea) ដែលជាជំងឺមួយធ្វើអោយប៉ះពាល់ដល់សុខភាពរបស់យើងជាច្រើន ដូចជា បង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល និងបេះដូង ធ្វើអោយសម្ពាតឈាមកើនឡើង ធ្វើអោយកើនឡើងជាតិស្ករក្នុងឈាម នឹងជំងឺដ៏ទៃជាច្រើនទៀត។

ចូរស្វែងរកពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្យីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត