ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចផ្លាកលេខរថយន្ត

រាជធានីភ្នំពេញ÷ ថ្ងៃទី២៥ ខែ០៣ ឆ្នាំ២០២១ ម៉ោង១៦ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចស្លាកលេខរថយន្ត នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  កាលពីថ្ងៃទី២០-០៣-២០២១ ម៉ោង០៦ និង០០នាទីព្រឹក ។

ជនសង្ស័យឈ្មោះ ចាន់ ណាវុឌ្ឍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) លួចស្លាកលេខរថយន្ត លេខភ្នំពេញ2AK-8078 ចំនួន០១គូរពីឡាន ។

ជនរងគ្រោះ ឆឹង សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ស្លាកលេខរថយន្ត លេខភ្នំពេញ2AK-8078 ចំនួន០១គូរប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕