លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ចិន​នឹង​មិន​អាចផ្តួល​អា​មេរិ​ក​ក្លាយជា​អ្នកដឹកនាំ​ពិភពលោក​បាន​ឡើយ

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​លោក​នឹង​ទប់​ស្កាត់​ចិន​ពី​ការ​ទាញ​ទម្លាក់​សហរដ្ឋអាមេរិក​ ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ ​ដោយ​លោក​សន្យា​ថា​ ​នឹង​វិនិយោគ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា​ ​អាមេរិក​នឹង​ឈ្នះ​នៅ​ក្នុង​ការប្រកួតប្រជែង​រវាងប្រទេស​សេដ្ឋកិច្ច​ធំបំផុត​ទាំងពីរ​របស់​ពិភពលោក​ ​។​

លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សេតវិមាន​ថា​ ​ចិន​មាន​គោលដៅ​មួយ​… ​គឺ​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក​… ​ជា​ប្រទេស​មាន​បំផុត​នៅ​លើ​ពិភពលោក​ ​និង​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ ​ហើយ​ថា​ ​រឿង​នោះ​នឹង​មិនកើត​ឡើង​ទេ​ ​នៅ​ក្រោម​ការ​​​ដឹកនាំ​របស់​ខ្ញុំ​ ​ព្រោះ​ ​អាមេរិក​នឹង​បន្ត​រីក​ចម្រើន​ទៅមុខ​ទៀត​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​លោក​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ជាមួយ​លោក​ ​ស៊ី​ ​ជិន​ភីង​ ​នៅពេលដែល​លោក​បម្រើ​ការ​ជា​អនុ​ប្រធានាធិបតី​ ​នៅ​ក្រោម​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ហើយ​លោក​ជឿជាក់​ថា​ ​ប្រធានាធិបតី​ចិន​ជឿ​លើ​ស្វ័យភាព​ (​ផ្តាច់ការ​) ​មិនមែន​លទ្ធិប្រជាធិបតេយ្យ​ទេ​ ​ជា​គន្លឹះ​ឆ្ពោះទៅ​អនាគត​ ​៕