អូនហត់ហើយប្រពន្ធសម្លាញ់! ស្ត្រី ០៦នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកអប់រំ ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសង

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសបុកមិនបង្ហាញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុកអធិការដ្ឋាននគរបាលស្រុកលើកដែក មានខ្លឹមសារថា៖ សួស្តីបង ខ្ញុំមានរឿងមកចង់ជំរាបដល់បង នៅជិតរោងចក្រធំ ភូមិព្រែកតូច ឃុំព្រែកដាច់មានបើកវង់ស្បែងសុិសង លេងបៀរាល់ថ្ងៃជួបជុំគ្នាដោយមិនខ្លាចកូវីត បើថ្ងៃអាទិត្យថ្ងៃរោងចក្រឈប់សំរាមនុស្សលេងបៀរច្រើនណាស់បង ពេលគាត់នាំគ្នាទោលេងបៀរ តែងតែនាំកូនទៅដែរខ្ញុំខ្លាច​ឆ្លងកូវីតណាស់បងព្រោះកូនគាត់មកលេជា
មួយកូនខ្ញុំរាល់ថ្ងៃ ម់ោង1ចាប់ផ្តើមនាំគ្នាលេងម៉ោង3 .4 ជុំជើងមនុស្ស មនុស្សច្រើនណាស់បងសូមបងជួយមកមើលផងបង ទីតាំងកន្លែងលេងល្បែងសុីសងខាងជើងជាប់រោងចក្រធំតែម្តងផ្ទលេងចូលទៅក្នុងតិច នៅមុខផ្ទះលេងនឹងមានតូបលក់បាយ តែខាងក្រោយតូបលក់បាយនិងខាងជើងជាប់របងរោងចក្រតែម្តង។​

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអធិការ នគរបាលស្រុកលើកដេកបានបញ្ជាក​និងដឹកនាំកម្លាំងអន្តរាគមន៍ស្រុកស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ។

ជាលទ្ធផល៖
នៅថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង១៥នាទី កម្លាំងអន្តរាគមន៍ស្រុកចុះស្រាវជ្រាវទីតាំងខាងលើ ពិតជាឃើញមានលេងល្បែងស៊ីសងខុសច្បាប់ប្រភេទ(លេងបៀរ) ហើយកម្លាំងក៏ចុះបង្រ្កាប និងឃាត់ខ្លួនអ្នកលេងល្បែងខុសច្បាប់ទាំងនោះបានចំនួន០៦នាក់ រួមមាន៖
១-ឈ្មោះ បុត្រ រ៉ា ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
២-ឈ្មោះ ភ័ក្រ វាសនា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
៣-ឈ្មោះ ថា រដ្ឋា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
៤-ឈ្មោះ ថា ធារី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
៥-ឈ្មោះ ផន ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
៦-ឈ្មោះ កេង ចាន់ធឿន ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក​ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាក់ HONDA BEAT ពណ៌ ស+ខៀវ សេរីឆ្នាំ ២០១៩ ផ្លាកលេខកណ្តាល1AE-2463។
២-ម៉ូតូម៉ាក់ HONDA Scoopy -i សេរីឆ្នាំ ២០១៩ ពណ៌ ស ផ្លាកលេខ កណ្តាល 1AX -1543 ។
៣-បៀរលីទ្បុងចំនួន ១០៣ សន្លឹក
៤-ទូរស័ព្ទ Nokia N ចុចពិល ពណ៌ខ្មៅ ចំនួន ០១ គ្រឿង។
៥-ទូរស័ព្ទ ViVo ពណ៌ ខៀវ ចំនួន ១គ្រឿង ។
៦-ភួយកំរាលក្រាលលេង ពណ៌ក្រហមផ្កា ចំនួន ០១។
៧-កាធុនជ័រតូច ពណ៌ទ្រួយចេក ចំនួន០១។
៨-លុយខ្មែរចំនួន ២៦៨០០រៀល (ពីរមុឺនប្រាំមួយពាន់ប្រាំបីរយរៀល)។

ករណីនេះសមត្ថកិច្ច​នៃអធិការដ្ឋានស្រុក បានសុំគោលការណ៍ទៅថ្នាក់សុំធ្វើការអប់រំ ណែនាំ និងកិច្ចសន្យាដល់អ្នកទាំង០៦នាក់មិនឱ្យផ្តល់ទីតាំង ឬលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើ ប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចបន្តទៀតដើម្បីភូមិ ឃុំមានសុវត្ថិភាព និងបង្ការ ទប់ស្កាត់ការរីករាលដាលកូវិត-១៩៕