រថយន្ត ០២គ្រឿង បានប្រលះគ្នាទាំងព្រឹកនៅបណ្តោយផ្លួវជាតិលេខ ០៤

ព័ត៌មានបឋម​! ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅគីឡូម៉ែត្រ​៨២, ៨៣​ គ្មាន​របួស​ និងមិនបណ្ដាលឱ្យ​មានអ្នកបាត់បង់ជីវិត​នោះទេ​ បង្កឡេីង​រវាងរថយន្ដ​ FORDនិងរថយន្ដដឹកប្រេងPTT ។​ នៅព្រឹកថៃ្ង​ទី​២៧​ ខែមិនា​ ឆ្នាំ​២០២​១​ មានករណីគ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវជាតិ​លេខ​ ​៤​ ចំណុចភូមិទី១​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថ​យន្តFORD ប្រភេទដឹកទំនិញ​​ ពណ៌​ស​ ស្លាកលេខ​ និងរថយន្ត ដឹកប្រេងឥន្ធនៈ​ ក្រុមហ៊ុន​ PTT ស្លាក​លេ​ខ​ ភ្នំពេញ​3E-9559 ក្នុងទិសដៅបេីកបរ​បញ្រ្ចាសគ្នា​ ។

ក្នុងហេតុការ​ណ៍​ខាងលើ​ មិនបណ្តាល​ឱ្យ​មានមនុស្ស​ រងរបួស​ ឬគ្រោះថ្នាក់​ដល់អាយុជីវិតឡេីយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សម្រួលចរាចរណ៍នៅចំណុ​ចកេីតហេតុ​ ចរាចរណ៍​ធម្មតា​ទៅវិញ​ទៅមក​ ៕