សិប្បកម្មទ្វារបង្អួចមួយកន្លែងនៅក្រាំងចេក ត្រូវរងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍អគ្គីភ័យ

ខេត្ត​កំពង់​ស្ពឺ​៖ ថ្ងៃសៅរ៍ ១៤ កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៤​ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣:៤០ នាទីយប់ មានករណីអគ្គីភ័យឆេះសិប្បកម្ម ទ្វារបង្អួចមួយកន្លែង ទំហំ ១២x២៤ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្ក​សី ស្ថិតនៅក្នុងភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធរបស់ឈ្មោះ បាត់ តត (ប្តី) អាយុ ៥៥ឆ្នាំ និង ឈ្មោះ ចាង មួយនី (ប្រពន្ធ) អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ការខូចខាតរួមមាន÷

-ឆេះសម្ភារៈរោងសិប្បកម្មអស់ទាំងស្រុង ។

ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ​ ។ មូលហេតុបណ្តាលមកពីទូស្សេចរន្តអគ្គីសនី ។ កិច្ចប្រតិបត្តិការកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងការិយាល័យអគ្គីភ័យខេត្តកំពង់ស្ពឺ​ ប្រើប្រាស់កម្លាំងរួមចំនួន ២៧ នាក់ ក្នុងនោះកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គចំនួន ១៥ ។

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់អធិកាដ្ឋាននគរបាលស្រុកឧដុង្គចំនួន ០១ គ្រឿង និង ប្រើទឹកអស់ចំនួន ០៨ ឡាន ។​ កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង ០៥:០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕