ជនសង្ស័យ ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆក់កាបូប

រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី​១៧ ខែមីនា​ ឆ្នាំ​២០២១ វេលាម៉ោង១៣:៣០នាទី មាន​ករណី​ លួច​មានស្ថានទម្ងន់ទោស(ឆក់​កាបូប)លើស្រ្តីជនបរទេស ជនជាតិសឹង្ហបុរី ត្រង់​ចំណុចផ្លូវ៦៣​ ចន្លោះ​ផ្លូវ៣៣៤​ ដល់ផ្លូវ៣៣២​ សង្កាត់​បឹងកេងកង​២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ បាន​សម្រេច​ ។

ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​។

នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង១២:២០នាទីរំលង​អាធ្រាត្រ​​ បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាបាន កម្លាំងជំនាញការិយាល័យព្រហ្ឌកំរិតស្រាល​​ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុត​ វណ្ណា​រដ្ឋ​ អនុប្រធាន​នាយកដ្ឋានទទួលផែន​ សហការកម្លាំងជំនាញ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌបឹងកេងកង​ បាន​បង្រ្កាប​ករណីខាងលេី​ ឃាត់ខ្លួន​ជនសង្ស័យចំនួន០៣នាក់​ ឈ្មោះ​ ឡេង​ កុម្ភៈ​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ ជនជាតិខ្មែរ,​ ឈ្មោះ​​​ ធី​ សុបញ្ញា​ ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ ​ជនជាតិខ្មែរ និងឈ្មោះ​ ផេង​ សុវីរៈ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិ​ខ្មែរ ត្រង់ចំណុចផ្ទះសំណាក់​ ដេវីតថ្មី​ ផ្លូវ​២៧១​ សង្កាត់​ផ្សារដេីមថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ​។

​បន្ទាប់​ពី​បង្រ្កាប​បានជនសង្ស័យ​ខាងលើ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​ បានប្រគល់​ជនសង្ស័យខាងលើ អោយការិយាល័យ​សួរចម្លេីយ​ និង​នីតិវិធី​ ដេីម្បី​ធ្វើ​ការរសាកសួរ​ និង​ចាត់​ការ​តាម​នីតិវិធី​៕