មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចខេត្តតាកែវបង្រ្កាប

ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ១៣ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងសាប បង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ តុំ ផា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា៣១កញ្ចប់(ធំ០៣កញ្ចប់)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ និងសម្ភារមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕