ជនជាតិចិនម្នាក់ និងរថយន្ត ត្រូវកម្លាំងសមត្ថកិច្ចព្រះសីហនុបង្រ្កាប ក្នុងហេតុការណ៍ការបើកបុកបារាស់ចត្តាឡីស័ក

ខេត្តព្រះសីហនុ÷ វេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កំលាំងអ/ហស្រុកព្រៃនប់ សហការជាមួយកម្លាំង ស្នាក់ការសន្តិសុខ អ.ហលេខ៤០១, អ.ហលេខ៤០២ កម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ រថយន្តមួយគ្រឿងម៉ាក់ LEXUS RX-330 ពណ៌ស ផ្លាកលេខ​ភ្នំពេញ 2AE-2398 ស្ថិតនៅចំណុចភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីបើកបុកបារាស់ចត្តាឡីស័ករបស់ស្រុកស្ទឹងហាវ ក្រោយធ្វើការឃាត់រថយន្តខាងលើ អ្នកបើកបរបានបើកទ្វាររថយន្តចុះដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងចម្រុសដេញតាមរហូតដល់ឃាត់ខ្លួនបាន ក្រោយធ្វើការឃាត់ខ្លួនកំលាំងចំរុះបានឆែកឆេររថយន្តរបស់ជនសង្ស័យ មានឃើញផ្ទុកនូវម្សៅពណ៌សមួយចំនួនសង្ស័យជាគ្រឿងញៀន។ជនសង្ស័យឈ្មោះ អ៊ូ យ៉ាវ ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ ។ វត្ថុតាងរួមមាន÷

-ម្សៅសថ្លាចំនួន០២កញ្ចប់

-ខ្សៀជក់ចំនួន០២

-រថយន្ត ០១គ្រឿង

-កាតសម្គាល់ខ្លួនចំនួន ០៤

-ទូរស័ព្ទចំនួន ០១គ្រឿង

-ដបជក់ចំនួន ០១

-ដែកកេះចំនួន ០២

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនិតិវិធី៕