Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ជាថ្មីម្ដងទៀតទាក់ទងនឹងបញ្ហាសុវត្ថិភាព

មិនទាន់ទាំងបានមួយខែផងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារតាមរយៈភាពចន្លោះប្រហោងដែលមាននៅក្នុង WebKit ដែលជាផ្នែកមួយរបស់កម្មវិធី Safari នោះ កាលពីម្សិលមិញនេះក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធី នេះបន្ថែមទៀតទាក់ទងនឹងបញ្ហាដែលអាចហើយជនខិលខូចធ្វើការវាយប្រហារតាមរយៈ Web browser។

ដើម្បីចៀសវាងពីការវាយប្រហារ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ជាមួយ iOS 14.4.2 ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅអានការណែនាំរបស់ក្រុមហ៊ុនតាមតំណភ្ជាប់ដូចខាងក្រោម៖https://support.apple.com/en-us/HT212256

ប្រភព ព័ត៌មាន