តើគោលនយោបាយការទូតសេដ្ឋកិច្ច អាចផ្តល់នូវកាលានុវត្តភាពអ្វីខ្លះ មកកម្ពុជា?

នៅចំពោះមុខបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ១៩ ឥទ្ធិពលនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ផលប៉ះពាល់នៃសភាពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិកនិងចិន រួមទាំងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអ៊ឺរ៉ុប ការទូតសេដ្ឋកិច្ចអាចផ្ដល់ប្រយោជន៍ចំបងចំនួនបីសម្រាប់កម្ពុជា។

អត្ថប្រយោជន៍ទី១៖ គឺការទូតសេដ្ឋកិច្ច នឹងជំរុញឲ្យកម្ពុជាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផ្សេងៗដែលមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់។

អត្ថប្រយោជន៍ទី២៖ គឺការទូតសេដ្ឋកិច្ចនឹងជួយលើកស្ទួយមុខមាត់ក៏ដូចជាកេរ្ត៍ឈ្មោះកម្ពុជាជាសកល ការទូតសេដ្ឋកិច្ចនឹងជំរុញអោយកម្ពុជាផលិត ព្រមទាំងនាំចេញម៉ាកផលិតផលរបស់ខ្មែរទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន។

អត្ថប្រយោជន៍ទី៣៖ គឺការទូតសេដ្ឋកិច្ចនឹងជួយឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០៕