ផឹកស៊ី​ស្រវឹង​ទាស់សម្តី​ ឈាន​ដល់​វាយ​កាប់​គ្នា​៣​ប៉័ងតោ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​

ពោធិ៍សាត់​៖​ បុរស​ម្នាក់​បាន​រង​របួស​បែកក្បាល​ ដោយសារ​ភាគី​ទំនាស់​ម្ខាង​ទៀត​យក​ កាំបិតប៉័ងតោ​កាប់​ប្រហារ​ ក្នុង​ទំនាស់​ពាក្យ​សម្តី​បន្ទាប់​ពី​ផឹកស៊ី​ជាមួយ​គ្នា​ហើយ​ស្រវឹង​ស្រាល​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣៤​ នាទី​ព្រឹក​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្មដា​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ ឈ្មោះ​ ជឿន​ ចៀន​ ស្នាក់​នៅ​ភូមិ​ ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ថា​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២១​និង​៤៥​នាទី​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​ (​យក​កាំបិតប៉ាំងតោ​កាប់​លើ​ជន​រង​គ្រោះ​)​ នៅ​ភូមិ​-​ឃុំ​ខាងលើ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ ។​

​លោក​វរសេនីយ៍ឯក​ ធាង​ ឡេ​ង​ អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា​ ករណី​ហិង្សា​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ជា​ សើយ​ ភេទ​ប្រុស​ អាយុ​ ៥០​ ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ បាន​យក​កាំបិតប៉័ងតោ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ជឿន​ ចៀន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ ខ្មែរ​មុខរបរ​ ជាងសំណង់​ ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ចំនួន​៣​កាំបិត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ ព្យាបាល​នៅ​ពេទ្យ​ឯកជន​។​ ចំណែក​ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភា​ប​ បាន​រត់គេច​ខ្លួន​ ។​

​លោក​អធិការ​ ធាង​ ឡេ​ង​ បាន​បន្ត​ថា​ មូលហេតុ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​ បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្ដី​គ្នា​ ។​

​លោក​អធិការ​បន្ត​ថា​ ករណី​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​កុំ​ពុង​ស្រាវជ្រាវ​ចាប់​ជន​ សង្ស័យ​ មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

ប្រភព ព័ត៌មាន