សារៈសំខាន់នៃការថែទាំ ព្យាបាលមាត់ធ្មេញសម្រាប់អ្នកជំងឺទទួលការព្យាបាលជំងឺមហារីក

ការព្យាបាលជំងឺមហារីកដោយប្រើថ្នាំគីមី និងព្យាបាលដោយបាញ់កាំរស្មីតំបន់កនិងក្បាល បានធ្វើឲ្យមានបម្រែបម្រួលក្នុងមាត់ជាច្រើនដែលអាចឈានទៅរកការឆ្លងមេរោគចូលក្នុងឈាម(Oral Bacteremia and Sepsis)

ឧទាហរណ៍ដ៏សំខាន់មួយគឺការដកធ្មេញ ក្រោយពេលការព្យាបាលដោយកាំរស្មីតំបន់កនិងក្បាល គឺកន្លែងដកនោះមានការរលាកឆ្អឹងថ្គាម ឈឺរ៉ាំរ៉ៃ។

ក) ផលប៉ះពាល់ដោយការព្យាបាលកាំរស្មីតំបន់កនិងក្បាល៖

– ហាមាត់តូច

– រលាកក្នុងមាត់

– ការលេចចេញនៃឆ្អឹងថ្គាម

– ស្ងួតមាត់ការប៉ះពាល់ទៅលើរចនាសម្ព័ន្ធធ្មេញ

– ជំងឺអញ្ចាញធ្មេញនិងឡើងពងបែកផ្សេងៗ

– ភាពងាយបង្ករោគ

– ការបាត់បង់រស់ជាតិរយៈពេលខ្លីណាមួយ

– ការដកធ្មេញ ក្រោយពេលព្យាបាលកាំរស្មីគឺមានការរលាកឆ្អឹងរ៉ាំរ៉ៃ

ខ) ផលប៉ះពាល់ដោយប្រើថ្នាំគីមី៖

– ងាយមានការរលាកក្នុងមាត់

– ងាយក្នុងការបង្ករោគ (Thinned mucosa and ulceration allow for fungi and viruses to invade local tissues and the circulation)

– មានការឈឺចាប់ក្នុងមាត់

– ពិបាកលេបនិងញ៉ាំអាហារ

– រលាកអញ្ចាញនិងហូរឈាមអញ្ចាញ

– ផលប៉ះពាល់ទៅលើឆ្អឹងថ្គាមពេលប្រើថ្នាំBisphosphonate(Bisphosphonate related osteonecrosis of the jaw : BRONJ disease)

គ) វិធីសាស្ត្រការពារ ព្យាបាល ថែទាំមាត់ធ្មេញ៖

១. មុនពេលទទួលការព្យាបាលជំងឺមហារីក

– ពិនិត្យព្យាបាលសុខភាពមាត់ធ្មេញ

– ព្យាបាលធ្មេញដែលខូចខាត ពុកខូចរួចជាស្រេចដើម្បីចៀសវាងផលវិបាកផ្សេងៗក្រោយពេលព្យាបាលជំងឺមហារីក

២. អំឡុងពេលព្យាបាលជំងឺមហារីក

– សូមថែរក្សាអនាម័យមាត់ធ្មេញជាប្រចាំ

– សូមពិសាទឹកគ្រប់គ្រាន់ ដោយផ្សើមក្នុងមាត់ជាប្រចាំ

– ក្នុងករណីមានរលាក រលាកឬដំបៅផ្សេងក្នុងមាត់សូមស្វែងរកការពិគ្រោះជាមួយទន្តបណ្ឌិត

៣. ក្រោយការព្យាបាលជំងឺមហារីក

– ជាដំណាក់កាលនៃការបន្តថែទាំសុខភាពមាត់ធ្មេញនិងអនាម័យមាត់ធ្មេញជាប្រចាំ

– ណាត់ជួបទន្តបណ្ឌិតរាល់ 6 ខែម្ដង ដើម្បីពិនិត្យតាមដានថែទាំ។ ក្នុងករណីមានការពុកខូចធ្មេញត្រូវការព្យាបាល កុំឲ្យឈានទៅរកការដកធ្មេញ ក្នុងករណីដែលលោកអ្នកព្យាបាលដោយបាញ់កាំរស្មី។

សូមអញ្ជើញមកពិគ្រោះប្រឹក្សានិងព្យាបាលមាត់ធ្មេញជាមួយទន្តបណ្ឌិតឯកទេសនិងក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលសមស្របទៅនឹងបច្ចេកទេសទន្តសាស្រ្តនិងវេជ្ជសាស្រ្តតាមស្តង់ដាអ្នកជំនាញនីមួយៗប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត