កម្លាំងសមត្ថកិច្ចតំបែរ សហការជាមួយកម្លាំងប្រជាការពារភូមិ ចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ ១ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី
ប្រជាពលរដ្ឋម្នាក់បានការរាយការណ៍មកសមត្ថកិច្ចថាមាន ករណីលួចប្រើឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រី) នៅចំណុចប្រឡាយថ្មី ខាងលិចភូមិជ័យច្បាច់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលពីទទួលបានព័ត៌មានខាង លោកវរសេនីយ៍ត្រី អ៊ុន ប្រុស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារភូមិ ចុះទៅបង្ក្រាបភ្លាមៗ នូវបទល្មើសនេសាទខុសច្បាប់ខាងលើ ។ ក្រោយពីក្រឡេកឃើញកម្លាំងសមត្ថកិច្ចពីចម្ងាយ ជនសង្ស័យបានទម្លាក់ឧបករណ៍សម្ភារៈចោល និងបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវ ដុំឆក់ត្រីចំនួន ០១គ្រឿង អាគុយចំណុះ ៤០ វ៉ុលចំនួន ០១គ្រឿង និងត្រីដែលឆក់បាននៅក្នុងការ៉ុងប្រហែល ២គីឡីក្រាម ។
បច្ចុប្បន្ន សម្ភារៈខាងលើត្រូវបានលោកនាយប៉ុស្តិ៍ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ រកជនសង្ស័យខាងលើ ៕