បាតុករ​អាមេរិក​ប្រមូលផ្តុំ​គ្នា​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​សម្តែង​ការ​តវ៉ា​នឹង​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាស៊ី

អាមេរិក​៖​ ​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ដើម្បី​ទាម​ ​ទារ​ឲ្យ​បញ្ឈប់​អំពើ​ហឹង្សា​ប្រឆាំង​នឹង​សាសន៍​អាស៊ី​ ​ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ថ្ងៃបុណ្យ​ជាតិ​ ​បន្ទាប់ពី​មានការ​បាញ់សម្លាប់​យ៉ាង​ច្រើន​នៅកន្លែង​ស្ប៉ា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អាស៊ី​នៅ​ទីក្រុង​អា​ត្លង់​តា​ ​។​

អ្នក​រៀប​បាតុកម្ម​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ទីក្រុង​ចំនួន​ ​៦​០​ ​របស់​សហរដ្ឋអាមេរិក​ ​រួម​ទាំង​ទីប្រជុំជន​ហ្ស​ក​ហ្ស៊ី​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ ​ឡូស​អេ​ន​ជឺ​លេស​ ឈី​កា​ហ្គោ ​ដឺ​ទ្រៀ​ត​ ​និង​ផត​ឡេ​ន​ ​។​ ​អ្នកតំណាង​របស់​ក្រុម​ស​ម្ព័ន្ធ​មិត្ត​ប្រឆាំង​សង្គ្រាម​ ​ប្រឆាំង​នឹង​ការរើសអើង​ជាតិសាសន៍​ ​ANSWER​ ​បាន​និយាយ​ថា​ ​យើង​ប្រឈមមុខនឹង​ជំងឺរាតត្បាត​ ​និង​អំពើ​ហិង្សា​ប្រឆាំង​អាស៊ី​កាន់តែ​ខ្លាំង​ឡើង​»​៕