បុគ្គលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី ៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ

យោងតាមអនុក្រឹត្យលេខ៣៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវីដ១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត បានចែងថា បុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី៥លានរៀល ទៅ២០ លានរៀល ដោយមិនទាន់គិត ដល់ទោសព្រហ្មទណ្ឌដទៃ ទៀត។

លោក គឹម សន្តិភាព រដ្ឋលេខា ធិការនិងជាងអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានក្រើនរំលឹកពីទណ្ឌកម្ម ក្នុងអនុក្រឹត្យលេខ ៣៧ចំពោះ «ការចាត់ ចែងសពមានផ្ទុក មេរោគកូវីដ១៩» ដែលល្មើសនឹងអនុក្រឹត្យនេះ។
លោកបញ្ជាក់ថា ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ- ១៩។
ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះ អាសន្នរបស់ក្រសួងសុខាភិបា លដោយសហការជាមួយអាជ្ញា ធរមានសមត្ថកិច្ច ។
ក្នុងករណីដែលលទ្ធផល នៃការវិភាគវត្ថុសំណាកបញ្ជាក់ថាសាកសពគ្មានផ្ទុកមេរោគកូវីដ- ១៩នោះទេក្រសួងសុខាភិបាលត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ ចែងបន្ត៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ