គ្រោះថ្នាក់​ចចរាចរណ៍រវាង​ម៉ូតូ​ នឹងម៉ូតូ​ បណ្តាលអោយរងរបួសធ្ងន់​ ០៣នាក់

កោះកុង÷ ថ្ងៃទី ២៨.០៣.២០២១ វេលាម៉ោង១៨ និង៣០នាទី លើផ្លូវក្រាលគ្រួសក្រហមផ្លូវចូលទៅជ្រោយប្រស់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូទិសដៅបញ្រ្ចាសគ្នានៅចំនុចខ្លង់ឃៀនស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ម៉ូតូបង្ករម៉ាក waveSពណ៌ខ្មៅ គ្មានផ្លាក់លេខ (គ្មានភ្លើងបំភ្លឺផ្លូវ)បើកបរដោយឈ្មោះ ម៉េង វិតួ ភេទប្រុស អាយុ៣៨ (រងរបួសធ្ងន់)អ្នករួមដំណើរឈ្មោះប៉ាង វណ្ណាត ភេទស្រី អាយុ៣៧ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងត្រូវជាប្រពន្ធ(រងរបួសធ្ងន់)។

ម៉ូតូម៉ាកYAMAHA SIRIUS ពាក់ផ្លាក់លេខភ្នំពេញ ១DC.៤៧៩២អ្នកបើក ឈ្មោះ ចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង(រងរបួសធ្ងន់)

ជនរងគ្រោះត្រូវបានសមត្ថកិច្ចយើងបញ្ជូនទៅមណ្ឌលសុខភាពស្រុក ។ មូលហេតុ​អ្នកបើកបរម៉ូតូវ៉េវ មិនប្រកាន់ស្តាំ។

បច្ចុប្បន្នវត្ថុ​តាង​ សមត្ថកិច្ចយើង​ យកមករក្សាទុកនៅអធិការដ្នាននគរបាលរងស្រុក​ រងចាំធ្វើការដោះស្រាយ៕