ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បាត់ដំបង÷ ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១​៤​និង០០នាទី នៅចំណុច ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក​ឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការ​ងារគ្រឿង ញៀនលោកវរសេនីយ៍ឯក ឡុង យោ​ធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនចំពោះជនត្រូវ ចោទឈ្មោះ ស៊ុំ រដ្ឋា ភេទប្រុស ឆ្នាំកំណើត១៩៩៨ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកតាច្រែង ឃុំព្រែក នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០​២១ តាមដីកាលេខ ១៣៦ ត.ព្រ ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ របស់ចៅក្រមស៊ើបសួរ លោក គឺ ទីម៉េង ។

ក្រោយការនាំខ្លួនបញ្ជូនមកការិយាល័យជំនាញ នៅពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនជនត្រូវចោទខាងលើទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕