ក្រសួងកសិកម្ម បង្ហាញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាង

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖

១- ខេត្តរតនគីរី៖

– ចេកអំបូងលឿង: ២៥ ៥៦០ តោន

– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន

– ម្នាស់ស្រស់: ៥៩២ តោន

– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន

– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន

– ក្រូចថ្លុង: ៧៧ តោន

– ខ្នុរ: ២៤៨ តោន

២- ខេត្តតាកែវ៖

– ស្រូវ: ២០៦ ១៦២ តោន

– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន

៣- ខេត្តកំពត៖

– ស្រូវ: ៥៩ ៧១០ តោន

៤- ខេត្តបាត់ដំបង៖

– ដំឡូងមីស្រស់: ១១១ ៨២០ តោន

– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន