ជិះម៉ូតូដឹកពូថៅស្វែងរកគូរទំនាស់​ត្រូវឃាត់ខ្លួន​បានចំនួន០៥នាក់នៅក្រុងបាត់ដំបង

បាត់ដំបង÷ ពីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២១​វេលាម៉ោង​២១និង០០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនះក្រុងបាត់ដំបងខេត្តបាត់ដំបង​ មានករណីប៉ុន​ប៉ងបង្កហិង្សាដោយអាវុធមួយបានកេីតឡេីង​។

ទទួលបានព័ត៌មាននេះភ្លាម​តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ និង​យោបល់របស់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរបាលក្រុងបាត់​ដំបង​ បានដឹកនាំកម្លាំងក្នុងអង្គភាពចុះទៅដល់ចំ​ណុចកេីតហតុនោះ។

ពេលទៅដល់ចំណុចនោះក្រុមប៉ុនប៉ង​បង្កហិង្សាប្រដាប់ដោយអាវុធ(ពូ​ថៅ)​ចំនួន០៥នាក់ស្ថិតនៅ​ទីនោះ​ ខណៈភាគីម្ខាងទៀតបានចាកចេញផុត។ ក្រុមជនប៉ុនប៉ងបង្កហិង្សាទាំង០៥នាក់នោះគឺ៖

១-ឈ្មោះ រី​ ម៉ាត់លីភេទប្រុស​អាយុ​៣២ឆ្នាំ​មានទីលំនៅភូមិស្លាកែតសង្កាត់​ស្លាកែត ក្រុងបាត់​ដំ​បង ខេត្តបាត់​ដំបង។

២-ឈ្មោះ​ កែវ​ ចែមភេទប្រុស​ អា​យុ៣២ឆ្នាំ​ មានទីលំនៅនៅភូមិអំពៅឈូង ឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបង។

៣-ឈ្មោះ​ ធឿន​ ធារ៉ាភេទប្រុស​ អា​យុ២៩ឆ្នាំ​ មានទីលំនៅភូមិថ្កូវសង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។

៤-ឈ្មោះ​ រស់​ ដាវិតភេទប្រុស​ អា​យុ៣៤ឆ្នាំ​ មានទីលំនៅ ភូមិស្លាកែតសង្កាត់ស្លាកែត ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

៥-ឈ្មោះ កិ​ ដាឡែន​ ភេទប្រុស​ អា​យុ២២ឆ្នាំ​ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បង។ សម្ភារៈដកហូតរួមមាន៖

-ពូថៅដងឈើចំនួន០១

-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ក្រហម ផ្លាកលេខ1AF8191

-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ខ្មៅ ផ្លាកលេខ1AG1268

នៅពេលសាកសួរក្រុមជនប៉ុនប៉ងបង្កហិង្សានេះបានសារភាពថា​ ក្រុមខ្លួនជិះម៉ូតូប្រដាប់ដោយអាវុធ(ពូថៅ)បានតាមស្វែងរកក្រុមម្ខាងទៀត​ ដេីម្បី​ដោះស្រាយទំនាស់​ លុះទៅដល់ចំ​ណុចខាងលេី​ ក៏ជួបប្រទះក្រុមម្ខាង​ទៀ​តរួចផ្តេីមបេីក​ការជជែកគ្នា​បង្កឱ្យភ្ញាក់ផ្អេីលដល់មហាជននៅទីនោះ​ តែមិនទាន់ឈានដល់ការកាប់ចាក់ដោយហិង្សាផង​ ក៏ត្រូវសមត្ថកិច្ចមកដល់​រួចឃាត់ខ្លួនពួកគេ​បាន​តែម្តង។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុង​បាត់ដំបង​បានរៀបចំបញ្ជូនក្រុមប៉ុន​ប៉ងបង្កហិង្សា​និងវត្ថុតាងមកកាន់ការិ​យាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕