មន្រ្តីផ្នែកការ​ទូត​បញ្ជាក់​ថា​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិគ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​ផ្តោត​សំខាន់​លើ​ភាព​តានតឹង​នៅ​មី​យ៉ា​ន់​ម៉ា

អាមេរិក​៖​ ​យោង​តាម​ប្រភព​ការទូត​នៅ​ថ្ងៃចន្ទ​នេះ​បាន​បញ្ជាក់​ថា​ ​ចក្រភព​អង់​ គ្លេ​ស​បាន​អំពាវនាវ​អោយ​មានការ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ស្តីពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ជាទី​ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ត្រូវ​បាន​សម្លាប់​យ៉ាង​ច្រើន​កាលពី​ថ្ងៃ​ចុង​ស​ប្តាហ៍​មុន​ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​សមាជិក​ទាំង​១​៥​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ចាប់ផ្តើម​សម័យប្រជុំ​បិទទ្វារ​មួយ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ជាមួយនឹង​ការ​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ ​ស្តីពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដោយ​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​កិច្ចការ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​គឺ​លោក​ ​Christ​in​e​ Sc​h​r​an​e​r B​urge​n​e​r ​។​ ​យ៉ាងណាមិញ​ ​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ ​ថា​តើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​អាច​នឹង​យល់ព្រម​លើ​សេចក្តីប្រកាស​ថ្មី​មួយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​នេះ​នោះ​ទេ​ ​ខណៈ​វា​ជា​អ្វី​ដែល​តម្រូវ​អោយ​មានការ​ឯកភាព​គ្នា​ ​ក្នុងចំណោម​សមាជិក​ទាំងអស់​ ​រួម​មាន​ទាំង​រុស្ស៊ី ​និង​ចិន​ផង​ដែរ​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​កន្លងទៅ​នេះ​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​បាន​ចេញ​សេចក្តីប្រកាស​ជាលើកដំបូង​ ​ដោយ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​ប្រើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ដោយ​សន្តិវិធី​ ​ក្នុង​នោះ​រួម​មាន​ទាំង​ស្រ្តី ​និង​កុមារ​ផង​ដែរ​ ​៕