រថយន្ត​ដឹកស្រូវ​បើក​ដល់​ផ្លូវ​កោង​ដាច់​ហ្វ្រាំង​ក្រឡាប់​ បណ្តាល​អោយ​មនុស្ស​០៤​នាក់​ស្លាប់​ នៅ​ស្រុក​ភ្នំព្រឹក

​បាត់ដំបង​៖​ មនុស្ស​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​០៥​នាទី​ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៥៩​ ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​ករណី​នេះ​បង្ក​ដោយ​ខ្លួនឯង​គឺ​រថយន្ត​ដឹកស្រូវ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​ 3A-0409​ របស់​ក្រុមហ៊ុន​ អក្សរ​ K​ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដល់​ចំណុច​កើតហេតុ​ផ្លូវ​កោង​ បាន​ដាច់​ហ្វ្រាំង​ក្រឡាប់​ បណ្តាល​ឲ្យ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ស្លាប់​ចំនួន​០៤​នាក់​ (​មិន​ស្គាល់​អត្តសញ្ញាណ​កប់​នៅ​ក្រោម​រថយន្ត​)​ និង​ខូចខាត​រថយន្ត​១​គ្រឿង​។​

​ករណី​នេះ​ កម្លាំង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ កំពុង​ចុះ​ធ្វើ​កំណត់ហេតុ​និង​ស្រាវជ្រាវ​សាវតា​ជន​រង​គ្រោះ​។​ សមត្ថកិច្ច​បាន​ធ្វើការ​លើក​ស្ទូច​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ រង់ចាំ​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

ប្រភព ព័ត៌មាន