វ៉ាក់សាំងជំងឺកូវីដ-១៩ ជាជំនួយឧបត្ថម្ភលើកទី២ របស់ភាគីចិនចំនួន ៧០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាម យន្តហោះរបស់កងទ័ពជើងអាកាសចិន។

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញទៅទទួល ៕

ប្រភព៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ