បុរស០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីសកម្មភាពលួចសំភារៈសំណង់

រាជធានីភ្នំពេញ÷ ថ្ងៃទី៣០​ ខែមិនា​ ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី កំលាំងជំនាញ នៃអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ជាក់ស្តែង ពីបទ: លួច (សំភារៈសំណង់) នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ជនសង្ស័យចំនួន០៣នាក់៖

១. ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។

២. ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។
៣. ឈ្មោះ ឡែន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ មុខរបរ៖ គ្មាន (ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងដកហូតរួមមាន៖
– ដែកថ្នាំងអំពៅចំនួន២៨ដើមទំហំ១៩លីចំនួន២៥ដើម,ទំហំ២០លីចំនួន០៨ដើម,ខ្ចៅចាប់អន្ទា០៧ប៉ាវ ស្មេីនិង១៤០កញ្ចប់,ម៉ូតូ០១គ្រឿងម៉ាកClick ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CS 1951 និងរទេះអេតចាយចំនួន០១គ្រឿង។
ជនរងគ្រោះឈ្មោះ តាវ ងានហ្វូ(TAO GUANGWU) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ៖ មេការសំណង់ ។
បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕