រថយន្តហ៊ីយ៉ាន់ដាយបុករះរបាំងវាស់កម្ពស់នឹងប៉ុស្តិយាមនៅស្ពានបាឡេបណ្តាលអោយគៀបជាប់គ្នារងការខូចខាត

សមត្ថកិច្ចបានអោយដឹងថា រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើក បុករបាំងវាស់កម្ពស់រថយន្តនៅក្បាលស្ពានបាឡេហើយបន្តលឿនជ្រុលទៅបុកប៉ុស្តិ៍យាមរបស់សន្តិសុខរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០២១ចំណុចគល់ស្ពានបាឡេត្រើយខាងលិចក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយលឿងពាក់ស្លាកលេខភ្នំពេញ3A 2777បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុរថយន្តបានបើកចេញពីទឹកដីខណ្ឌច្បារអំពៅបើករហូតមកដល់ផ្លូវជាតិលេខ៥លុះមកដល់កន្លែងកើតហេតុបានបត់ស្តាំបំណងឡើងស្ពានបាឡេក្នុងល្បឿនលឿនក៏បុករបាំងកំរិតកម្ពស់រថយន្តដែលមានកម្ពស់ត្រឹមតែ២ម៉ែត្រនិង៨តឹកប៉ុណ្ណោះបណ្តាលឱ្យរបើកបង្គោលរបាំងកំរិតកម្ពស់ម្ខាងខ្ទាតអូសបុកប៉ុស្តិ៍របស់សន្តិសុខយាមស្ពានរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសន្តិសុខយាមបានបិតផ្លូវមួយសន្ទុះព្រោះខ្លាចប្រជាពលរដ្ឋធ្វើដំណើរមានគ្រោះថ្នាក់ដោយឡែកតៃកុងរថយន្តនិងតំណាងក្រុមហ៊ុនអូស៊ីអាយស៊ីសម្រួលគ្នាដោយភាគីខាងរថយន្តចេញថ្លៃការខូចខាត៕