តើការថតឆ្អឹងដោយបច្ចេកវិទ្យានុយក្លេអ៊ែ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ការថតឆ្អឹងស៊ីនទីក្រាហ្វី (Bone scintigraphy) ដោយម៉ាស៊ីនកាម៉ាកាមេរ៉ា (Gamma Camera) គឺជាការថតរូបភាពនុយក្លេអ៊ែរដ៏ទំនើបមួយ ដើម្បីជួយធ្វើរោគវិនិច្ឆ័យទាក់ទងនឹងជំងឺឆ្អឹង ជូនអ្នកជំងឺមហារីក និងជំងឺផ្សេងទៀត។

ក) រោគវិនិច្ឆ័យនូវបញ្ហាឆ្អឹងរួមមាន៖

– មហារីកដែលបានរាលដាលទៅឆ្អឹងពីកន្លែងផ្សេង (bony metastasis)

– ជម្ងឺមហារីកមានប្រភពពីឆ្អឹង (Cancer originating in bone)

– បាក់ឆ្អឹង (stress fracture)

– ជំងឺរលាកសន្លាក់ (Arthritis)

– ជំងឺ Paget របស់ឆ្អឹង (Paget’s disease)

– ការរលាកខួរឆ្អឹង (osteomyelitis)

– ការផ្គត់ផ្គង់ឈាមខ្សោយទៅនឹងឆ្អឹងឬស្លាប់នៃជាលិកាឆ្អឹង (avascular necrosis)

ខ) ដំណើរការ ថតឆ្អឹងស៊ីនទីក្រាហ្វី៖

– សូមប្រាប់បុគ្គលិកពេទ្យប្រសិនបើអ្នកមានផ្ទៃពោះ

– មិនចាំបាច់តមអាហារ និងធ្វើតេស្តឈាមទេ

– ចាក់ថ្នាំ (MDP Tc99m) ហើយបន្ទាប់មករង់ចាំមុនពេលថត ២ ទៅ ៣ម៉ោង

– ថតរយៈពេល ៣០នាទី

គ) ចំណុចសំខាន់ៗគួរចងចាំ៖

ការថតឆ្អឹងស៊ីនទីក្រាហ្វី គឺជាការថតរូបភាពនុយក្លេអ៊ែរដ៏ទំនើបមួយ ដើម្បីជួយធ្វើរោគវិនិច្ឆ័យទាក់ទងនឹងជំងឺឆ្អឹង ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត និងមានភាពងាយស្រួល ជូនអ្នកជំងឺមហារីក និងជំងឺផ្សេងទៀត។

«សូមលោក-លោកស្រីមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានពត៌មានលំអិតអំពីស្ថានភាពតម្រូវការនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រខាងលើ»៕

ប្រភព ព័ត៌មាន÷ មន្ទីរពេទ្យកាល់ម៉ែត