ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងជួញដូរសារធាតុញៀន

បាត់ដំបង÷ ពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៥ និង​៣០នាទី នៅចំណុច ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ​បា​ល​ស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក បាណន់ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារ​ធាតុញៀន០១ករណី ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនូន០២នាក់គឺ៖

១-ឈ្មោះ សាវឿន ចាន់ធឿត ហៅថឹង ភេទប្រុ​ស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។

២-ឈ្មោះ ស៊ុយ សឿប ហៅមុំ ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន​0២ថង់ទម្ងន់១៨,៧៩ក្រាមទាំងសំបកសង្ស័យមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹ​កក​ក​ICE

-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញឿនចំនួន០១

-ប្រាក់រៀលចំនួន ៦៥,០០០រៀល

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង

-កាបូបដាក់ប្រាក់ចំនួន០២

-កាបូបស្ពាយចំនួន ០១

-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕