បុរសម្នាក់ និងកញ្ឆារ ០២គីឡូក្រាម ត្រូវសមត្ថកិច្ចគិរីវង់ឃាត់ខ្លួន

តាកែវ÷ ដោយមានចង្អុលបង្ហាញពីសំណាកលោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ០៣ រោចខែចេត្រ ឆ្នាំជូត​ទោស័កព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ និង៥៣នាទី លោកវរសេនីយ៍ឯក ​យុគ​ សា​រ៉ាត់​ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុៈ ល្បាតតាមនិងត្រួតពិនិត្យតាមភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចរោងចិញ្ចឹមមាន់ក្នុងចំការស្វាយ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ​ បានប្រទះឃើញ សង្ស័យម្នាក់កំពុងរៀបចំកញ្ឆារក្រៀមជួញក្នុងរោង បម្រុងយកចេញ ពេលនោៈសមត្ថកិ ច្ចយើងបានឃាត់ខ្លួន ជាសង្ស័យខាងលើមាន ឈ្មោះ សំ សុីណាយ(ហៅហ៊ាង) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ ។ ក្នុងការឆែកឆេសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ៖
– កញ្ឆារក្រៀមទម្ងន់២,៥០kg
– ម៉ូតូ០២គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាក សួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕