អនុ​ភូមិ​បាន​បើក​ម៉ូតូ​បុក​ដើម​ត្រ​សេក​ បណ្តាល​ឲ្យ​ដួល​បោក​ស្លាប់​នៅ​កន្លែង​កើតហេតុ​

​បន្ទាយ​មាន​ជ័យ​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ផ្លូវលំ​ ដែល​គេ​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​បុក​ដើមឈើ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ ។​

​ហេតុការណ៍​នេះ​បាន​កើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ខាងត្បូង​ផ្លូវ​ចូល​ភូមិ​ម៉ៅ​ប្រហែល​២៥០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ផ្គាំ​ ឃុំ​ផ្គាំ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ យឹ​ម​ ព្លឿ​ន​ ភេទ​ ប្រុស​ អាយុ​៦០​ឆ្នាំ​ ជា​អនុ​ភូមិ​អំពិល​ មាន​ទីលំនៅ​ភូមិ​អំពិល​ ឃុំ​ផ្គាំ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1T-6290​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះដល់​ចំណុច​កើតហេតុ​អាច​រេ​ចង្កូត​ទៅ​បុក​ដើម​ត្រ​សេក​បណ្តាល​ឲ្យ​ដួល​បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង​ ។​ ជន​រង​គ្រោះ​សង្ស័យ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ។​

​បច្ចុប្បន្ន​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព ព័ត៌មាន